AIA Pink Run
បើកចុះឈ្មោះ ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2025 កីឡាករ កីឡាការិនី ជាតិនិងអន្តរជាតិ ព្រមទាំងអ្នកឧបត្ថម្ភគាំទ្រជាទីស្រលាញ់រាប់អាន! ដើម្បីបន្តការលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ ក្នុងប្រទេសកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយដៃគូ ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run សម្រាប់ឆ្នាំ 2025។ ព្រឹត្តិការណ៍នេះ ជាការរត់ដើម្បីមនុស្សធម៌ ដោយយើងនឹងបរិច្ចាគ ១ ដុល្លារ ពីរាល់ការចុះឈ្មោះរបស់អ្នកដើម្បីចូលរួមចំណែកសប្បុរសធម៌ ទៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ គណៈកម្មាធិការរៀបចំម៉ារ៉ាតុង សូមគោរពអញ្ជើញ សាធារណជនទាំងឡាយ សូមមេត្តាចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2025 លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ដែលនឹងត្រូវបានរៀបចំឡើង នៅសួនវត្តបទុមវត្តី រាជធានីភ្នំពេញ នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រភេទចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ(សម្រាប់កុមារនិងលក្ខណៈក្រុមគ្រួសារ)។ កីឡាករ កីឡាការិនីទាំងអស់ដែលចូលរួម នឹងទទួលបាននូវមេដាយ (Finisher) និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត។